ទាហាន​ខ្មែរ​២០​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​មូលដ្ឋាន​យោធា

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ទាហាន២០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់រំសេវ នៅមូលដ្ឋានទ័ពមួយកន្លែង នៅភាគខាងលិចនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃសៅរ៍នេះ។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ហ្វេសប៊ុក​ថា លោក​មាន​ការ​តក់ស្លុត​ជា​ខ្លាំង​ពេល​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ។